Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សូមចូលពឹងជ្រក

  • 00:00  /  00:00
  • singer


១- ឱព្រះអម្ចាស់អើយ សូមទ្រង់ទទួល ព្រះអង្គអើយ រូបខ្ញុំផង

    ខ្ញុំឱនក្រាបនៅទៀបឈើឆ្កាងព្រះអង្គ   អង្វរលន់តួសូមអត់ទោសា

    សូមព្រះលោហិតថ្លៃថ្លា  ផ្សះចិត្តដែលខូចគ្រាំគ្រា  ។

២- ឱខ្ញុំសូមថ្វាយខ្លួន សូមចូលពឹងជ្រក   ព្រះអង្គអើយ សូមរក្សា

    សូមប្រទានព្រះវិញ្ញាណដ៏ថ្លៃថ្លា បាននៅទៀបព្រះឱរា  រាល់ថ្ងៃ

    ក្រែងខ្ញុំកើតមានគ្រោះភ័យ ដោយដៃអារក្សសាតាំង  ។

៣- ខ្ញុំសូមតាមព្រះអង្គ   ដ្បិតខ្មាំងប៉ុនប៉ង   ព្រះអង្គហើយ  ចាប់ជាខ្មាំង 

     បើជាប់ក្នុងព្រះអង្គខ្ញុំអាចតតាំង    ទោះបាបផ្តន្ទាប្រឆាំងជីវិត

     ខ្ញុំអាងមានទ្រង់គង់ជិត ជាថ្មដាពឹងជ្រកអើយ ៕