Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះបន្ទូលទ្រង់មានឫទ្ធិអនេក កសាងផ្ទៃមេឃ មានពេញដោយសិរីល្អ មើលថ្ងៃ ខែ និងផ្កាយ ពន្លឺរះឡើងបវរ ទាំងអស់ត្រេចចរ តាមផ្លូវទ្រង់រៀឱ្យដើរ។
២- ព្រះបន្ទូលទ្រង់មានឫទ្ធិខ្លាំងក្រៃ បង្កើតផែនដី និងរបស់សព្វសារពើ មានសព្វសត្វរវើក ក្នុងទឹកលើគោក ហោះហើរ តិណជាតិព្រៃឈើ ឱ្យដុះកើតផលតាមពូជ។
៣- ព្រះបន្ទូលទ្រង់នោះមានអំណាច បំបាក់ចិត្តកាច ចិត្តធំរឹងរូសប្រោសរួច កាលទ្រង់មានបន្ទូល មានអំណាចឆ្នៃចិត្តខូច បំផ្លាស់ឱ្យដូច ហឬទ័យស្រឡាញ់នៃព្រះ។
៤- ព្រះបន្ទូលទ្រង់ប្រោសឱ្យសះជា ជម្ងឺគ្រាំគ្រា ក្រោមអំណាចបាបកម្មក្រាស់ ទោះបីឃ្លង់ ថ្លង់ខ្វាក់ ព្រះបន្ទូលជាថ្នាំផ្សះ ឱ្យជាស្រឡះ ស្នាមចាស់ក្នុងចិត្តជ្រះអស់។
៥- ព្រះបន្ទូលទ្រង់ឈ្នះគ្រប់អំណាច ពួកខ្លាំងកោងកាច ត្រូវដួលចុះឥតងើបសោះ ខ្មាំងកោតខ្លាចញាប់ញ័រ ពេលឮព្រះបន្ទូលរស់ ដកឃ្លារត់ដោះ ដោយចាញ់អំណាចចេស្តា ។
៦- ព្រះបន្ទូលទ្រង់ ជាតួអង្គព្រះ ដ៏មានតេជ គឺអង្គព្រះរាជបុត្រា ទ្រង់មាននាមយេស៊ូវ សង្គ្រោះមនុស្សក្នុងលោកា ជួយអស់អ្នកណា ព្រមស្តាប់ហើយជឿតាមទ្រង់ ៕