Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះគ្រីស្តទ្រង់បានត្រូវសុគ អស់បីថ្ងៃតាមផែនការកំណត់ ស្ទួន
ហើយទ្រង់រស់ឡើងវិញប្រាកដ ដោះយើងរួចផុតអស់ទោសពៃរ៍
ឲ្យយើងឲ្យយើងរស់មានជ័យ លែងភ័យខ្លាចខ្មាំងថ្កោលទោសា។
ព្រះគុណព្រះគ្រីស្តធ្ងន់អស្ចារ្យ ព្រះលោហិតទ្រង់មានចេស្តា ស្ទួន
ទ្រង់លាងបាបយើងដោយមេត្តា រាប់យើងរាល់គ្នាជាសុចរិត
យើងមានយើងមានជ័យពិត មានឫទ្ឋិឈ្នះមេចោទប្រកាន់។
២- ទ្រង់គង់ខាងស្តាំព្រះបិតា អង្វរជំនួសយើងរាល់គ្នា ស្ទួន
ទ្រង់មិនទុកឲ្យយើងនៅកំព្រា ព្រះបិតាកាន់ខាងយើងហើយ
ខ្មាំងទាស់នឹងយើងមិនបានឡើយ ទ្រង់ជួយកាន់ក្ដីយើងឲ្យឈ្នះ។
គ្មានអ្វីអាចពង្រាត់បង្រាស់ យើងពីក្តីស្រឡាញ់នៃព្រះ ស្ទួន
ដ្បិតទ្រង់ស្រឡាញ់យើងជាខ្លាំងណាស់ យើងឈ្នះយើងឈ្នះក្នុងព្រះគ្រឹស្ត
យើងច្រៀងចម្រៀងជ័យជម្នះ យើងឈ្នះយើងឈ្នះក្នុងព្រះគ្រឹស្ត ។