Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ខ្ញុំរួចខ្លួនហើយ អឺអឺអឺងអើយ ផុតពីចំណង ស្ទួន
រួចពីនឹមផង អឺអឺអឺងអើយ សែនធ្ងន់ហួសល្បត់ ។
២- អស់ពេលយូរលង់ អឺអឺអឺងអើយ ខ្ញុំខំប្រឹងរត់ ស្ទួន
មេបាបបញ្ឆោត អឺអឺអឺងអើយ ឱ្យបំរើវា ។
៣- ពេលនេះខ្ញុំរួច អឺអឺអឺងអើយ ព្រោះក្តីមេត្តា ស្ទួន
ព្រះប្តូរសង្ខារ អឺអឺអឺងអើយ លោះយករូបខ្ញុំ ។
៤- ទ្រង់លោះរូបខ្ញុំ អឺអឺអឺងអើយ ដោយឈាមឧត្តម ស្ទួន
ទ្រង់ដោះរូបខ្ញុំ អឺអឺអឺងអើយ ឱ្យមានសេរី ។
៥- ទ្រង់រក្សាខ្ញុំ អឺអឺអឺងអើយ ទាំងផ្តល់អ្វីៗ ស្ទួន
ផ្តល់ជីវិតថ្មី អឺអឺអឺងអើយ ដោយព្រះវិញ្ញាណ ។
៦- ខ្ញុំរួចខ្លួនហើយ អឺអឺអឺងអើយ ចិត្តខ្ញុំសុខសាន្ត ស្ទួន
ខ្ញុំស៊ូប្តូរប្រាណ អឺអឺអឺងអើយ តាមទ្រង់លុះក្ស័យ ៕