Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចូរមកអ្នកស្វែងរកអើយ

  • 00:00  /  00:00
  • singer


១- ឱពួកអ្នកចង់សុចរិតអើយ ចូរមក ចូរអ្នកទទួលយក អំណោយទានព្រះផ្តល់មក គឺព្រះយេស៊ូវតែមួយួ ជាតួអង្គសុចរិត។ 

ហេតុអ្វីបានជាបង់ពេលវេលា ចាយទ្រព្យធនធ្វើសាងចិត្ត ចូរអ្នកលះបង់ចោលគំនិត ហើយបែរមកព្រះយេស៊ូវពិត ទ្រង់ឱ្យអ្នកបានសុចរិត រហូតអស់កល្ប។


២- ឱអ្នកចង់បានអំណរអើយ ចូរមក ចូរអ្នកទទួលយក អំណរដែលព្រះផ្តល់មក ទ្រង់ដាក់ក្នុងព្រះយេស៊ូវ ជាអំណរដ៏ពិត។

ហេតុអ្វីបានជាបង់ពេលវេលា រកអ្វីដែលមិនស្កប់ចិត្ត ព្រះគ្រីស្ទផ្តល់អំណរអ្នកពិត ចូរទទួលទ្រង់ទុកក្នុងចិត្ត បានអំណរជាប់នៅជាពិត រហូតអស់កល្ប។


៣- ឱពួកអ្នកចង់បានសុខអើយ ចូរមក ចូរអ្នកទទួលយក សេចក្តីសុខព្រះផ្តល់មក   ក្នុងព្រះយេស៊ូវតែមួយ មានសុខសាន្តសួស្តី។

ហេតុអ្វីបានជាបង់ពេលវេលា រកសុខរបស់លោកិយ ដែលមានទុក្ខតាមរៀងរាល់ថ្ងៃ  ភ្លេចខ្លួនស្មានថាបានសប្បាយ ថ្ងៃណាមួយខ្លួនត្រូវអន្តរាយ រងទុក្ខអស់កល្ប ៕


៤- ឱពួកចង់រស់នៅពិតអើយ ចូរមក ចូរអ្នកទទួលយក ជីវិតដែលព្រះផ្តល់មក គឺជាជីវិតអស់កល្ប ដោយសារអង្គព្រះគ្រីស្ទ។ 

ហេតុអ្វីបានជាបង់ពេវេលា សាងផ្លូវចេញពីលោកនេះ ស្មានបានរស់តែត្រូវវិនាស ថាខ្លួនឆ្លងផុតពីលោកនេះ ក្រៅពីផ្លូវរបស់ព្រះគ្រីស្ទ ធ្លាក់ក្នុងបឹងភ្លើង ៕