Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលនៃខ្ញុំ ស្ទួន ឥតភ័យបារម្ភ ដ្បិតទ្រង់នាំដើរទៅមុខ
ដើរទៅមុខ ទៅរកស្មៅខ្ចីទីគ្មានសត្វអ្វីនៅចាំធ្វើទុក្ខ ស្ទួន ទ្រង់យាងនាំមុខ មិនឱ្យខ្ញុំភ្លាត់ទាសចេញឆ្ងាយ ទាសចេញឆ្ងាយ ។
២- ទ្រង់ឱ្យខ្ញុំសម្រាកនៅវាលស្មៅលំហើយ ស្ទួន កំសាន្តទុក្ខស្បើយ ដោយព្រនង់ហើយនិងតំបង
និងតំបង ទ្រង់នាំខ្ញុំទៅតម្រង់សំដៅទឹកហូរថ្លាឆ្វង់ ស្ទួន
ក៏កែតម្រង់ព្រលឹងខ្ញុំផងល្អឡើងវិញ ល្អឡើងវិញ ។
៣- ទោះសេចក្តីស្លាប់តាមជាប់កៀកកិតប្រដេញ ស្ទួន ហ៊ុំព័ទ្ធជុំវិញ ក៏គ្មានទោម្នេញអ្វីទាំងអស់
អ្វីទាំងអស់ ទ្រង់គង់ជាមួយ ជួយដោះទុក្ខព្រួយមិនឱ្យមានគ្រោះ ស្ទួន ទ្រង់ជួយដោយស្មោះ ថែទាំឥតខ្ចោះដោយករុណា ដោយករុណា។
៤- គឺជាព្រះគុណនិងក្តីសប្បុរសមេត្តា ស្ទួន គ្រប់ពេលវេលា ទ្រង់ផ្តល់ហូរហៀរលើសប្រមាណ លើសប្រមាណ
ទ្រង់ឱ្យខ្ញុំចូលទទួលទីលានទ្រង់រៀបជាឋាន ស្ទួន ខ្ញុំនៅសុខសាន្ត លើសួគ៌វិមានអស់កល្បអើយ អស់កល្បអើយ ៕