Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំដឹងប្រាកដ

  • 00:00  /  00:00
  • singer


១- ខ្ញុំដឹងប្រាកដថាព្រះយេស៊ូវ  លះឋានសួគ៌មកសង្គ្រោះខ្ញុំ ការប្រោសលោះទ្រង់ធំឧត្តម  តាមរកខ្ញុំនៅកាល់វ៉ារី   ។


២- ខ្ញុំដឹងប្រាកដថាព្រះយេស៊ូវ  ទ្រង់មកប្តូរលះបង់ជីវី រងទោសខ្ញុំនៅកាល់វ៉ារី    ក្ស័យជីវីនៅលើឈើឆ្កាង។


៣- ខ្ញុំដឹងប្រាកដថាទ្រង់រស់វិញ  ចេស្តាពេញលោះបាបគ្រប់យ៉ាង ព្រះលោហិតទ្រង់ជាភស្តុតាង  ជាសំអាងនៃថ្លៃប្រោសលោះ ។


៤- ខ្ញុំដឹងប្រាកដថាទ្រង់មកទៀត  អ្នកជឿស្អាតទ្រង់នឹងមកប្រោស ឱ្យរស់វិញមិនស្លាប់ទៀតសោះ  ដ្បិតទ្រង់រស់ជាម្ចាស់ជីវិត  ៕