Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ឱ! អ្នកនឿយព្រួយហើយផ្ទុកធ្ងន់អើយ កុំធ្វើដូចមិនឮឡើយ ខ្ញុំចង់ឱ្យអ្នកសំរាក ចូរមកឯខ្ញុំ ទាន់គ្រាដុនដាបតោកយ៉ាក ខ្ញុំឱ្យអ្នកសំរាក ពីកាធ្ងន់ឥតប្រយោជន៍។
២- អ្នកត្រូវនឿយព្រួយដរាបដល់ស្លាប់ តែសូមបែរមកផ្ទៀងស្តាប់ ពាក្យខ្ញុំអ្នកនឹងបានរួច ឈប់ធ្វើជាបាវបំរើសេចក្តីហិនហោច នឿយធ្វើបាបអសោចិ៍ ត្រូវជាប់ទោសវេទនា។
៣- ចូរដោះខ្លួនមកទទួលនឹមខ្ញុំ បន្ទុកស្រាលហើយងាយល្មម ជីវិតក្នុងភាពអ្នកជា បានរួចគ្រោះថ្នាក់ ពីធ្លាក់រងទុក្ខវេទនា ឬនឿយព្រួយគ្រាំគ្រា ដូចអ្នកបំរើមេបាប។
៤- ការខ្ញុំ ចូរអ្នករៀននឹងខ្ញុំចុះ ខ្ញុំល្អហើយស្លូតត្រង់ស្មោះ ក្នុងដួងហឫទ័យសុភាព ចូរមកឯខ្ញុំ ពិតជារួចពីផ្លូវបាប រួចពីការដុនដាប បានសំរាកដល់ព្រលឹង៕