Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ទ្រង់កាច់នំប៉័ងជីវិត ឱព្រះអង្គអើយ ចែកឱ្យសិស្សគ្រប់គ្នា ទ្រង់កាច់នំប៉័ងជីវិត ឱព្រះអង្គអើយ ចែកសិស្សគ្រប់គ្នា ខ្ញុំសូមទទួលទាន ឱ្យស្កប់ចិន្តា ណាម្ចាស់ជីវិត សូមទទួលទាន ឱ្យស្កប់ចិន្តា រាល់ពេលវេលា ណាម្ចាស់ជីវិត។
២- រាល់ថ្ងៃខ្ញុំសូមនឹកចាំ ឱព្រះអង្គអើយ ថាទ្រង់លះបង់ពិត រាល់ថ្ងៃខ្ញុំសូមនឹកចាំ ឱព្រះអង្គអើយ ទ្រង់លះបង់ពិត ទ្រង់ជានំប៉័ងព្រះ ឱ្យបានជីវិត ដល់មនុស្សបាត់បង់ ជានំប៉័ងព្រះ ឱ្យបានជីវិត ព្រះប្រទានពិត ដល់មនុស្សបាត់បង់។
៣- ខ្ញុំយកនំប៉័ងមកកាច់ ឱព្រះអង្គអើយ រំឭកពីព្រះអង្គ ខ្ញុំយកនំប៉័ងមកកាច់ ឱព្រះអង្គអើយ នឹកពីព្រះអង្គ ចាំយាមរៀងរាល់ថ្ងៃ ទន្ទឹងចាំទ្រង់ យាងមកទទួល ចាំយាមរាល់ថ្ងៃ ទន្ទឹងចាំទ្រង់ ចាំពេលព្រះអង្គ យាងមកទទួល ៕