Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចូរអរសប្បាយក្នុងព្រះ

  • 00:00  /  00:00
  • singer


១- ចូរអរសប្បាយ ហាអឺអឺងអើយ   ក្នុងព្រះជានិច្ច  

សប្បាយក្នុងព្រះនាមព្រះ ហើយចូរកុំភ្លេច

ហាអឺអឺងអើយ នឹងផ្សាយដំណឹង អឺងអើយ

ថាព្រះគ្រីស្ទទ្រង់បានយាងមក សប្បាយក្នុងព្រះនាមព្រះ ។

២- សុខសន្តិភាព ហាអឺអឺងអើយ របស់ព្រះអង្គ

សប្បាយក្នុងព្រះនាមព្រះ ការពារតម្រង់

ហាអឺអឺងអើយ ចិត្តនឹងគំនិត អឺងអើយ

យើងទាំងអស់ឱ្យបានរួចបាប សប្បាយក្នុងព្រះនាមព្រះ ។

៣- កុំឱ្យខ្វល់ខ្វាយ ហាអឺអឺងអើយ ពីរឿងអ្វីឡើយ

សប្បាយក្នុងព្រះនាមព្រះ ទូលទ្រង់ឱ្យហើយ

ហាអឺអឺងអើយ ពីសំណូមពរ អឺងអើយ

គ្រប់ទាំងអស់ដោយអធិស្ឋាន សប្បាយក្នុងព្រះនាមព្រះ ៕