Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចូរយើងទៅបេថ្លេហិម

  • 00:00  /  00:00
  • singer


១- មកយើង   អឺយនាំគ្នា  ទៅបេថ្លេហិម      (ស្ទួន)
    យើងមានសេចក្ដីសង្ឃឹម   តាមពាក្យទេវតាថាព្រះសង្រ្គោះប្រសូត្រ
    នៅនា  ភូមិបេថ្លេហិម   រុំដោយសំពត់ហើយដាក់ផ្ដេកក្នុងស្នូក ។

២- យើងទុក  អឺយចៀមចោល   ទៅគាល់ព្រះអង្គ  (ស្ទួន)
    ទៅមើលបុត្រតូចឆោមយង់  គឺទ្រង់ក្សត្រាទេវតាបានប្រាប់ច្បាស់
    ចូរយើងកុំនៅរារង់   ត្រូវឆ្ពោះតម្រង់ថ្វាយបង្គំព្រះឱរស ។ 

៣- បុត្រនោះ  អឺយជាព្រះ  លះចុះចាកឋាន     (ស្ទួន)
    គឺជាព្រះអំណោយទាន  ដល់មនុស្សគ្រប់ប្រាណ ឱ្យទុកជាថ្លៃប្រោសលោះ
    ទ្រង់មកហើយជួយសង្រ្គោះ  ដោះអស់ទាំងមនុស្សឲ្យរួចចាកផុតក្តីស្លាប់ ។

៤- យើងឮ   ទេវតាច្រៀង    ហាលេលូយ៉ា     (ស្ទួន)
    សរសើរព្រះរាជបុត្រា  សុខដល់លោកានៅកណ្ដាលអស់ទាំងមនុស្ស
    សួស្តីដល់ព្រះដ៏ខ្ពស់   ព្រះដ៏ប្រោសលោះគឺព្រះគ្រីស្ទជាអម្ចាស់  ។