Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះយេស៊ូវគ្រីស្ទល្អអស្ចារ្យ

  • 00:00  /  00:00
  • singer


១-  ព្រះយេស៊ូវគ្រីស្ទល្អអស្ចារ្យ                គ្មានព្រះឯណាដូចជាទ្រង់សោះ    ស្ទួន
      មានតែព្រះអង្គមួយប៉ុណ្ណោះ              ដែលជួយសង្គ្រោះមនុស្សមានបាប ។

 បន្ទរ-   ព្រះយេស៊ូវអើយ         មានតែទ្រង់ហើយល្អអស្ចារ្យ ។ 

២-  ព្រះអង្គស្រឡាញ់មនុស្សខ្លាំណាស់       បានជាស៊ូលះមកប្តូរស្លាប់        ស្ទួន
      ទទួលរងទោសជួសមនុស្សបាប          បំផ្លាញក្តីស្លាប់ឱ្យសូន្យបង់ ។

៣-  ទ្រង់ព្រមសុគតតែរស់វិញ                 អំណាចតាំងពេញលើព្រះអង្គ   ស្ទួន
      ដោយក្តីសប្បុរសលោះមនុស្សផង        ចូលក្នុងរាជទ្រង់ជាសំរេច ។

៤-  ខ្ញុំសែនស្រឡាញ់ព្រះអង្គណាស់           ព្រះអង្គជាម្ចាស់ល្អបណ្តាច់    ស្ទួន
     ជួយជីវិតខ្ញុំរួចជាស្រេច                     ខ្ញុំស៊ូប្តូរផ្តាច់តាមព្រះអង្គ ៕