Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ត្បូងទ្រង់រើស

  • 00:00  /  00:00
  • singer


១- មុនជឿព្រះអង្គ នោះខ្ញុំជាត្បូងមួយគ្រាប់កប់ដី ស្ទួន

  កប់ក្នុងបាបជ្រៅក្រៃ  តែមានមួយថ្ងៃទ្រង់ជីកយកបាន   ។

២- បើគ្មានព្រះអង្គ      ខ្ញុំពិតជាត្បូងឥតអ្នករាប់អាន ស្ទួន

  រស្មីមិនដែលមាន    តែទ្រង់ឆ្នៃប៉ាន់ទើបឆ្លុះពន្លឺ   ។

៣- ទ្រង់កាត់ឆិតជ្រុង ខាត់ឱ្យរលោងចេញរស្មីភ្លឺ  ស្ទួន

  ទ្រង់ប្រើពេលផ្ចង់ធ្វើ    ឆាបខាត់ឡើងភ្លឺជាត្បូងយ៉ាងខ្ញង់  ។

៤- ខ្ញុំដឹងប្រាកដ  ថាខ្ញុំទ្រាំអត់ពេលជឿព្រះអង្គ    ស្ទួន

  ទុក្ខលំបាកល្បួងល្បង  ការបៀតបៀនផងគួរឱ្យតក់ស្លុត   ។

៥- ខ្ញុំស៊ូទ្រាំទ្រ    ព្រោះមានអំណរក្នុងចិត្តបរិសុទ្ធ    ស្ទួន

  ដ្បិតខ្ញុំដឹងប្រាកដ  ថាដល់កំណត់ទ្រង់លើកខ្ញុំឡើង

៦- ទ្រង់លើកត្បូងតាំង  ឱ្យរស្មីចាំងលើម្កុដថ្កុំថ្កើង ស្ទួន

  នៅឋានសួគ៌រុងរឿង  ទ្រង់តាំងខ្ញុំឡើងឱ្យភ្លឺអស់កល្ប  ៕