Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះគ្រីស្ទជាព្រះលើទាំងអស់

  • 00:00  /  00:00
  • singer


១- ព្រះគ្រីស្ទជាព្រះលើទាំងអស់ គ្រប់ទាំងរបស់ទ្រង់បង្កើត មនុស្សសត្វរុក្ខជាតិផ្កាស្រស់ឆើត  ព្រះអង្គបង្កើតពួកទេវតា។


២- ផែនដីធំនេះមិនកើតឯង មេឃខ្ពស់ធំធេងយ៉ាងអស្ចារ្យ ព្រះអង្គបង្កើតហើយថែរក្សា ឱ្យមានចលនាចូរមើលចុះ។


៣- ព្រះអង្គជាព្រះលើធម្មជាតិ ដីទឹកភ្លើងធាតុផ្គរខ្យល់ព្យុះ ដែកស្ពាន់មាសប្រាក់ពេជ្រភ្លឺឆ្លុះ ត្បូងពណ៌ចម្រុះមនុស្សច្នៃប្រើ ។


៤- ព្រះអង្គជាព្រះនៃគ្រាប់ពូជ តិណជាតិតូចៗនិងដើមឈើ មានផ្លែមានផ្កាមនុស្សសត្វប្រើ យកមកច្នៃធ្វើជាអាហារ។


៥-  សព្វសត្វនៅរស់ទ្រង់បង្កើត បក្សីស្រស់ឆើតប្រើសខ្ទីងខ្លា រមាសរមាំងហ្វូងមច្ឆា មនុស្សចាប់ភោក្តាបានឥតទោស ។


៦- គ្រឿងយន្តរោងចក្រគ្រឿងអាវុធ មនុស្សធ្វើកើតសុទ្ធពីរបស់ កើតឡើងពីព្រះគ្មានចន្លោះ  ធ្វើកើតប្រើចុះដឹងគុណព្រះ ។


៧- ព្រះគ្រីស្ទជាព្រះមនុស្សលោកយើង ស្បែកខ្មៅ ស លឿងតាមពូជសាសន៍ ឱពុកតែមួយកើតពីព្រះ  តែបាបបានឈ្នះទើបយ៉ាងហ្នឹង  ។


៨- ព្រះអង្គជាព្រះអ៊ីស្រាអែល ជាជនជាតិដែលព្រះរើសតាំង រៀបការសង្គ្រោះដល់ព្រលឹង ស្រោចស្រង់មនុស្សយើងឱ្យរួចស្លាប់ ។


៩- ព្រះអង្គមិនព្រះតែបារាំង អាមេរិកាំង ក្លឹង្ក អារ៉ាប់ ជាព្រះខ្មែរដែរចូរត្រង់ត្រាប់ ថាឱ្យងាយស្តាប់ព្រះគ្រប់ជន។


១០- ព្រះអង្គជាព្រះលើសទាំងព្រះ មានតែទ្រង់ច្បាស់ពេញព្រះគុណ រីព្រះឯទៀតឥតមានបុណ្យ មនុស្សខំបន់ស្រន់ជួយមិនបាន   ៕