Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

មានពរហើយ

  • 00:00  /  00:00
  • singer

១- ឱ!ពួកកំសត់ខាងវិញ្ញាណអើយ អ្នកពិតជាបានពរហើយ ដ្បិតព្រះទ្រង់សព្វព្រះទ័យ បើនគរឋានសួគ៌ថ្លាថ្លៃ ឱ្យអ្នកចូលដោយសេរី យកទុក្ខជាទ្រព្យ។

២- រីឯពួកអ្នករែងព្រួយួយំសោក ព្រះពរដ៏ពិតធ្លាក់មក ឱ្យអ្នកមានច៉ិត្តស្រាកស្ងប់ ក្តីកំសាន្តប្រទានយ៉ាងគាប់ ដ្បិតព្រះអម្ចាស់ទ្រង់រាប់ ថាគួរនឹងបាន។

៣- អស់អ្នកស្លូតត្រង់ក៏មានពរពិត ពរខ្ពស់ថ្លៃថ្លាវិចិត្រ នឹងគ្រងផែនដីជាឋាន ទុកជាទ្រព្យមរតកថ្កើងថ្កាន ឥតមានអ្នកណានឹងហ៊ាន ដកហូតបាន           ឡើយ។

៤- ខាងពួកអ្នកដែលចង់បានសុចរិត ស្រេកឃ្លានយុត្តិធម៌ពិតៗ ទៀងត្រង់ត្រឹមត្រូវបានហើយ អ្នកនឹងឆ្អែតឥតខ្វះខាតឡើយ ដ្បិតព្រះបានរាប់អ្នកហើយ ថា       អ្នកសុចរិត។

៥- មានពរអស់អ្នកមានចិត្តមេត្តា មានក្តីសន្តោសករុណា សន្តានចិត្តទន់អាណិត អ្នកនឹងបានព្រះប្រទានពិត ឱ្យសមការអ្នកប្រព្រឹត្ត ដោយក្តីមេត្តា។

៦- អ្នកដែលមានចិត្តល្អបរិសុទ្ធ មានពរដូចទ្រង់សន្មត់ ជាពរវិសេសថ្លៃថ្លា ព្រះសម្តែងឱ្យឃើញភ័ក្ត្រា ពេញសិរីល្អអស្ចារ្យ មិនអាចផ្ទឹមបាន ៕

៧- អ្នកផ្សះផ្សាគេឱ្យជានឹងព្រះ មានពរផ្តល់ឱ្យច្រើនណាស់ ព្រោះអ្នកនាំគេវិលថ្កាន  ប្រែចិត្តចោលផ្លូវបាបសាមាន្យ ជឿព្រះនុ៎អ្នះកនឹងបាន

     ជាកូនព្រះពិត ។

៨- ចូរអរសប្បាយពួកត្រូវបៀតបៀន ត្រូវគេតិះដៀលបំពាន ដោយព្រោះសេចក្តីសុចរិត  ពោលបង្កាច់ខុសសេចក្តីពិត ដោយសានាមម្ចាស់ជីវិត នឹងបាន         ឋានសួគ៌ ៕