Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ច្រៀងហូសាណា

  • 00:00  /  00:00
  • singer



១- ថ្វាយព្រះពរ     បវរសួស្ដី     សិរីជោគជ័យដល់ព្រះក្សត្រា
     ទ្រង់យាងចូលមក       ដោយគង់លើខ្នងសត្វលា
     (ហូសាណា ច្រៀងហូសាណា)
     សិស្សពីនាក់    សុខចិត្តដោះអាវ    ដោយចិត្តជ្រះថ្លា
     សម្រាប់ក្រាលធ្វើទីនាំង    លើខ្នងសត្វលា   ថ្វាយព្រះក្សត្រាទ្រង់គង់
     មកកុំបង្គង់ច្រៀងថ្វាយព្រះពរ    (ហូសាណា ច្រៀងហូសាណា)។

២- ថ្វាយព្រះពរ    បវរសួស្ដី    សិរីជោគជ័យដល់ព្រះយេស៊ូវ
     វង្សស្ដេចដាវីឌ   ជាក្សត្រាដ៏ថ្លៃថ្នូរ 
     (ហូសាណា ច្រៀងហូសាណា)
     មនុស្សស្ទើរតែ    ទាំងអស់ដោះអាវ   ដោយចិត្តត្រេកអរ 
     ក្រាលផ្លូវថ្វាយព្រះអង្គយាង   ហើយច្រៀងថ្វាយពរ   អបអរសាទរព្រះអង្គ
     មកកុំបង្អង់   ច្រៀងថ្វាយព្រះពរ  (ហូសាណា ច្រៀងហូសាណា)។

៣- ថ្វាយព្រះពរ  បវរសួស្ដី  សិរីជោគជ័យដល់ព្រះអម្ចាស់
     ក្រមុំស៊ីយ៉ូន អើយប្រញាប់ចេញរូតរះ
     (ហូសាណា ច្រៀងហូសាណា)
     ចេញទៅហែរ    ព្រះអង្គចូលមក   យាងទ្រង់ចូលផ្ទះ 
     ទ្រង់យាងមករកនាងហើយ  ទ្រង់សុភាពណាស់  ចូររៀបចំផ្ទះថ្វាយទ្រង់
     មកកុំបង្អង់   ច្រៀងថ្វាយព្រះពរ  (ហូសាណា ច្រៀងហូសាណា)។ 

៤- ថ្វាយព្រះពរ   បវរសួស្ដី  សិរីជោគជ័យដល់ព្រះដ៏ពិត 
     សម្លាញ់ខ្ញុំអើយ   ព្រះអង្គយាងមករកមិត្ត
     (ហូសាណា ច្រៀងហូសាណា)
     លះអំពើ  បាបចាស់ចោលចេញ  ហើយចំហចិត្ត
     ទទួលព្រះយេស៊ូវគ្រីស្ទ   ជាម្ចាស់ជីវិត   ថ្វាយបល្ល័ង្កចិត្តដល់ទ្រង់
     មកកុំបង្អង់   ច្រៀងថ្វាយព្រះពរ   (ហូសាណា ច្រៀងហូសាណា)។