Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចូរមកទទួលព្រះពិត

  • 00:00  /  00:00
  • singer


១- សូមលើកសរសើរថ្លែងពីព្រះគុណ ករុណាដ៏ធ្ងន់គុណព្រះមេត្តា    ស្ទួន

មានតែទ្រង់មួយល្អយ៉ាងអស្ចារ្យ គ្មានព្រះឯណាល្អដូចទ្រង់សោះ ។

២- ព្រះអង្គស្រឡាញ់មនុស្សយើងណាស់ បានជាព្រមលះមកស្លាប់ជំនួស ស្ទួន

ប្តូរបង់ជីវ៉ាទុកជាថ្លៃលោះ  ផ្តាច់បាបពីមនុស្សឱ្យរួចជីវិត ។

៣- ព្រះយេស៊ូវទ្រង់ល្អណាស់ណា    ផ្តល់ក្តីមេត្តាករុណាអាណិត ស្ទួន

ព្រះអង្គជាព្រះអង្គមេត្រីពិត សូមយើងថ្វាយចិត្តទទួលជឿទ្រង់  ។

៤- បើពឹងព្រះនាមព្រះយេស៊ូវពិត    ការអ្វីយើងគិតសុំដូចចិត្តប៉ង ស្ទួន

ទ្រង់មានចេស្តាបំពេញបំណង    ស្រឡាញ់ប្អូនបងស៊ូលះព្រះជន្ម  ។

៥- ព្រះអង្គជាព្រះលើអស់ទាំងព្រះ មានមនុស្សច្រើនណាស់មិនស្គាល់ព្រះគុណ ស្ទួន

ហើយតាំងអួតខ្លួនថាឯងមានបុណ្យ ឥតដឹងទោសធ្ងន់ធ្លាក់ចុះបឹងភ្លើង ។

៦- ឱបងប្អូនខ្មែរជាតិខេមរាអើយ    ព្រះមកប្រោសហើយឆាប់រូតរះឡើង  ស្ទួន

ទទួលព្រះពិតនោះបានថ្កុំថ្កើង ទ្រង់លើកតាំងឡើងជាកូនព្រះអង្គ   ។

៧- អ្នកណាទទួលយកព្រះយេស៊ូវ អ្នកនោះព្រមប្តូរយកជីវិតទ្រង់  ស្ទួន

ជីវិតនៃព្រះមិនដែលស្លាប់បង់ រស់នៅយូលង់សុខអស់កល្បអើយ ៕