Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំរស់ដោយសារព្រះគុណ

  • 00:00  /  00:00
  • singer


១- ខ្ញុំរស់ដោយសារព្រះគុណ   ទាំងចេះអត់ធន់ក៏ដោយសារម្ចាស់ថ្លៃ ព្រះគ្រីស្ទទ្រង់ប្រោសប្រណី  ព្រះអង្គទ្របីដោយក្តីស្រឡាញ់ គឺដោយសារព្រះគុណហើយ (ស្ទួន)  ប្រោសខ្ញុំធូរស្បើយក្តីល្បួងចុះចាញ់ ព្រះវិញ្ញាណទ្រង់ជួយបំពេញ  ផ្តល់ជីវិតវិញរស់ក្នុងអំណរ  ។


២- ខ្ញុំរស់ដោយសារព្រះគុណ    ទាំងចេះអត់ធន់ទោះមានភាពទាល់ក្រ សង្ឃឹមមរតកដ៏ល្អ    លែងគិតរឿងក្រទ្រព្យធនលោកិយ គឺដោយសារព្រះគុណពិត  (ស្ទួន )បំផ្លាស់គំនិតសាច់ឈាមសព្វថ្ងៃ ដោយចេស្តាមេល្បួងចាញ់ដៃ  ខ្ញុំមានជោគជ័យដោយអធិស្ឋាន ។


៣- ខ្ញុំរស់ដោយសារព្រះគុណ  ដូចមានគ្រប់គ្រាន់ចិត្តស្កប់លើសប្រមាណ  ព្រះគុណផ្តល់មិនដែលខាន សង្គ្រោះខ្ញុំបានដោយសារជំនឿ គឺដោយសារព្រះគុណទេ (ស្ទួន )នាំចិត្តឱ្យប្រែព្រមទទួលជឿ ឥឡូវខ្ញុំរស់ដោយជំនឿ      ព្រះគុណទ្រង់ធ្វើមិនមែនខ្ញុំឡើយ ៕