Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សូមទ្រង់កុំបោះបង់

  • 00:00  /  00:00
  • singer


១- ព្រះអម្ចាស់ប្រោសមេត្តាអាត្មាខ្ញុំ គេដេញវាយយ៉ាងដំណំបង្ខំចិត្ត សត្រូវចង់ផ្តាច់ជីវិតគ្មានអាណិត

ដេញប្រកិតជិតប្រកៀកខ្ញុំទ្រមខ្លួន

២- រាល់ទិវាសត្រូវប្តឹងចង់បំផ្លាញ នៅតែក្រាញចង់ឲ្យខ្ញុំរងទុក្ខស្ងួន ឱព្រះអង្គដ៏ខ្ពង់ខ្ពស់សូមជ្រកពូន

ប្រគល់ខ្លួនទុកចិត្តលើតែព្រះអង្គ

៣- ខ្ញុំអម្ចាស់លះចិត្តផ្តល់សូមសរសើរ នូវដំណើរព្រះសញ្ញាដ៏ត្រចង់ សូមប្រគល់នូវដួងចិត្តដ៏ផូរផង

លើព្រះអង្គជួយស្រោចស្រង់ឲ្យផុតទុក្ខ។

៤- ទោះបីបើខ្ញុំធ្វើអ្វីគ្មានកំហុស សត្រូវនោះចេះតែរកចង់ចាក់រុក បង្ករហេតុធ្វើឲ្យខ្ញុំក្រៀមក្រំមុខ

រងទោសទុក្ខឈឺចាប់ចុកពេញឱរា ។

៥- គេនាំគ្នាចោមរោមខ្ញុំរិតជុំជិត ខ្មៅងងឹតដេញប្រកិតចង់ប្រហារ ព្រះអង្គនឹងផ្តន្ទាទោសដល់មនុស្ស

ណា ចិត្តមិច្ឆាគ្មានមេត្តាគេទាំងឡាយ ។

៦- ព្រះអង្គគង់ជ្រាបហើយថាខ្ញុំអម្ចាស់ វេទនាណាស់គ្មានឱកាសបានសប្បាយ សូមកត់ត្រាក្នុងបញ្ជីតំណាងកាយ ជាសាក្សីក្តីរីករាយទុកចំណាំ។

៧- ទិវាដែលបានទូលទ្រង់ខ្ញុំព្រះអង្គ ឃើញសត្រូវបងបម្រុងចង់តែខាំ រាល់យប់ថ្ងៃអម្ចាស់ថ្លៃតែងផ្តែផ្តាំ ថាព្រះអង្គនៅប្រចាំថែរក្សា។

៨- ខ្ញុំអម្ចាស់មានទំនុកទុកចិត្តលើ ពោលសរសើរពីដំណើរព្រះសញ្ញា ខ្ពស់វិសេសតម្កល់ទុកធ្វើសក្ការ

ព្រះសញ្ញាព្រះបិតាថ្លៃឧត្ដម។

៩- រីទីពឹងរឹងជាប់មាំក្នុងលោកា ហើយមេត្តាសត្វនានាគ្មានបង្ខំ គឺព្រះវរបិតាទ្រង់សែនសក្តិសម

ទូលបង្គំប្រគល់លើព្រះអម្ចាស់

១០- ព្រះអង្គអើយខ្ញុំព្រះអង្គសូមក្រាបថ្វាយ លំឱនកាយបន្ទន់អង្គសូមប្រកាស ប្ដេជ្ញាខ្លួនប្រគល់ចិត្តឥតផ្តេសផ្តាស តាមទ្រង់ត្រាស់ឱវាទច្បាស់ឥតងាករ។ 

១២- ព្រោះទ្រង់ជួយខ្ញុំឲ្យផុតពីមរណា ផុតទុក្ខាដោយមេត្តាឥតវៀចវេរ ទូលបង្គំប្រគល់កាយចិត្តទាំងទ្វេរ

ទៅលើតែព្រះអម្ចាស់មួយព្រះអង្គ ។