Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

នៅត្រង់ឈើឆ្កាង

  • 00:00  /  00:00
  • singer


១. ហេតុអ្វីបានជាព្រះអង្គសង្គ្រោះ រងទុក្ខទោសជាដំណំ 
    ខ្ចាយព្រះលោហិត ដើម្បីប្រោសលោះ មនុស្សមានបាបយ៉ាងដូចខ្ញុំ ។

    បន្ទរ៖ គឺនៅត្រង់ឈើឆ្កាងនោះ ខ្ញុំបានឃើញពន្លឺពិត
           ហើយបន្ទុកចិត្តខ្ញុំ បានធូរស្រាលដោយសារជំនឿខ្ញុំ បានទទួលពន្លឺដ៏ពិត
           ឥឡូវខ្ញុំសប្បាយរាល់ថ្ងៃ ។

២. ដែលទ្រង់បានថ្ងូរលើឈើឆ្កាងនោះ ក៏ព្រោះបាបខ្ញុំធ្ងន់ក្រៃ
    គួរអស្ចារ្យនឹងព្រះគុណប្រោសលោះ ទ្រង់ស្រឡាញ់ឥតសំចៃ ។

៣. ព្យួរលើឈើឆ្កាងឱ្យទ្រង់ត្រូវស្លាប់  ក៏ព្រោះតែបាបផងខ្ញុំ 
    ទ្រង់ស៊ូស្លាប់ជួស  ឱ្យខ្ញុំបានរស់  រួចផុតទុក្ខទោសដ៏ធំ ។

៤. គុណទ្រង់នោះធ្ងន់ រកអ្វីឱ្យថួន ស្មើនឹងព្រះគុណព្រះអង្គ
    ខ្ញុំមានតែចិត្ត ព្រលឹងរូបកាយ សូមលើកថ្វាយដាច់ដល់ទ្រង់ ៕