Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ប៉ែន រ៉ន - រាំវង់
I - បើចង់បានអូន ប្រុសស្ងួនចេះដាំបាយទេ ព្រោះអូនខុសគេ ចង់បានតែប្តីបម្រើ អូនប្រើធ្វើអី ក៏មិនត្រូវរា ជាកិច្ចសន្យាសម្រាប់បង មុននឹងធ្វើប្តីអូន សម្រាប់បង មុននឹងធ្វើប្តីអូន។
II - ប្រុសច្រើនគ្នាហើយ ដកខ្លួនថយចេញទៅវិញ ធ្វើឱ្យអូនខ្នាញ់ ព្រោះប្រើមិនបានដូចចិត្ត ប្រើទៅឯលិច បែរទៅឯកើត នេះគ្មានកំណើត គ្មានសំណាង នឹងធ្វើប្តីខ្ញុំទេ គ្មានសំណាង នឹងធ្វើប្តីខ្ញុំទេ។
III - បងអើយៗបង កុំមកនិយាយង៉ូវៗ ព្រោះខ្ញុំមិនសូវ ចូលចិត្តរឿងអង្វរករ បើជាការល្អ ត្រូវហ៊ានទទួល តាមកិច្ចសន្យា ដែលខ្ញុំប្រាប់ មុននឹងធ្វើប្តីអូន ដែលខ្ញុំប្រាប់ មុននឹងធ្វើប្តីអូន៕