Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ខេម - បូលេរ៉ូ
I - ជួបស្នេហ៍ចៃដន្យ តូចតន់ស្រស់ស្រី អង្គរបុរីភ្នំដាដួងចិត្ត បងអ្នកទេសចរណ៍ លងស្នេហ៍វមិត្រ តាកែវផ្តេកផ្តិត ចិត្តស្នេហ៍ភក្តី។
II - ស្រុកព្រៃកប្បាសច្បាស់នឹងនេត្រា រូបស្រស់ជីវ៉ា ស្លៀកហូលត្បាតថ្មី ម្ដាយអូនប្រាប់បង សូត្រស្រុកយើងល្បី តាមប្រពៃណីមរតកដូនតា។
R - ឱ! ខេត្តតាកែវ បងបានជួបមុំ ដើរលេងជួបជុំសាងអនុស្សារ
ឱ! ភ្នំជីសូ ខ្ពស់លើវេហារ បាទីអស្ចារ្យប្រាសាទថ្លាថ្លៃ។
III - ប្រាសាទនាគខ្មៅដៅជាប់ដួងចិត្ត ភ្នំតាម៉ៅពិត សួនសត្វប្រពៃ ឱ! ស្រុកដូនកែវ បង្គងល្បាញល្បី រួមស្នេហ៍ភក្តី ទឹកដីខេមរា ៕