Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

មាសទឹកដប់

ស៊ិន ស៊ីសាមុត - ក្បាច់

  • 00:00  /  00:00
  • singer

I - មាសអើយមាសទឹកដប់ មានភ័ព្វកើតមករូបល្អ ស្រស់អើយសែនស្រស់ ដូចកិន្នរមកពីសួគ៌ា។

II - ល្អអើយល្អហ្មត់ហ្មង គ្មានឆ្គងឱ្យទាស់ទ័យា សមអើយសែនសម រកស្រីនានា មកប្រៀបផ្ទឹមគ្មាន។

R- លាក់បាំងអ្វីស្រី បងសព្វថ្ងៃ អាល័យតែកែវកល្យាណ សែនរំខានរីងរៃក្នុងប្រាណ ចង់បានតែពុំងា សែនរំខានរីងរៃក្នុងប្រាណ ចង់បានតែពុំងា។

III- មាសអើយមាសឆ្អិនឆ្អៅ នាងនៅមិនទាន់មានគ្នា ចាំអើយសែនចាំគ្រប់ ពេលវេលា ក្រែងមាននិស្ស័យ។

IV- ទន្ទឹងរំពឹងក្នុងចិត្ត គេងគិតទាំងក្តីស្រមៃ ព្រួយអើយសែនព្រួយ ក្រែងមិនប្រណី មកដល់រូបបង់។

R - លាក់បាំងអ្វីស្រី បងសព្វថ្ងៃ អាល័យតែកែវនួនល្អង សែនសៅហ្មង អាសូររៀមផង ណាមាសបងអើយ សែនសៅហ្មង អាសូររៀមផង ណាមាសបងអើយ៕