Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
កុល សែម និង រស់ សេរីសុទ្ធា - ក្បាច់
I - (ប) មាន់រងាវ ឮសូរល្វើយៗ ឱ! ខ្មៅបងអើយ! ដណ្តាំបាយឱ្យប្ដី ព្រឹកនេះបងទៅកាប់ព្រៃ សូមខ្មៅសី្រ រៀបចាត់ចែងអាហារ ខានស្អែកបងចាប់ភ្ជួរស្រែ ឱ្យទាន់ខែ ទាន់រដូវវស្សា។
II - (ស) បាយសំណុំ និងទឹកបំពង់ អូនរៀប ជូនបងព្រមទាំងថ្នាំម្លូស្លា ផ្លែត្របែកវេចជាយក្រមា ទុកពិសាគ្រាន់លាងមាត់ក្រោយបាយ ល្ងាចនេះអូននៅចាំបង ហើយអារម្មណ៍ អូននៅជាប់នឹងប្រុសថ្លៃ។
III - (ប) ខ្មៅអូនអើយ! ខ្មៅស្រស់នួនល្អង កុំមើលផ្លូវបងព្រោះបងចេញទៅឆ្ងាយ (ស) ស្រូតរួសរាន់ទាន់ពន្លឺថ្ងៃ សូមប្រុសថ្លៃ ឆាប់វិលវិញណាបង ល្ងាចនេះអូនធ្វើញាំខ្យង ទុកជូនបង មកពីស្រែអស់កម្លាំង៕