Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
រស់ សេរីសុទ្ធា - សារ៉ាវ៉ាន់
I- ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ស្រុកអើយ អូននៅមិនសុខ អឺអឺងអើយ ចាំបងចូលស្តី ដណ្តឹងរូបអូន តាមប្រពៃណី ឆាប់ៗណាថ្លៃ អឺអឺងអើយ អាណិតស្រីផង។
II- ក្អែកហើរកាត់ស្ទឹង ជឹ្រងហើរកាត់ព្រៃ ពេលបងចូលស្តី អឺអឺងអើយ ស្រីតាមច្បាប់ហើយ តែអនិច្ចា ឱ!ខ្លួនខ្ញុំអើយ! ម្តាយព្រមឱ្យហើយ អឺអឺងអើយ ឪពុកថាទេ។
III- ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រែក ពុកលែងប្រកែក អឺអឺងអើយ ព្រមឱ្យតាមម៉ែ ចូលស្តីម្តងទៀត ណាប្រុសមាសមេ គាត់លែងថាទេ អឺអឺងអើយ ទៀតហើយណាបង។
IV- ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រៃ អូនអរស្ទើរក្ស័យ អឺអឺងអើយ ព្រោះបានរៀបការ ជាមួយរូបបង ណាប្រុសស្នេហា ពេលបាចផ្កាស្លា អឺអឺងអើយ សារ៉ាវ៉ាន់កម្សាន្ត៕