Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

បងជិះសេះស (ហែរនាគទៅបួស)

សេរីសុទ្ធា​ &ស៊ីសាមុត - សារ៉ាវ៉ាន់

  • 00:00  /  00:00
  • singer

១ (ប)បងជិះសេះស ស្រីល្អទូលត្រៃយ៍ ថង់សក្តិប៉ាក់ស្បៃ ស្រីដេរឲ្យបង

នាគជិះសេះស ដង្ហែរត្រសង ជើងនាគពាក់កង ហែរបងទៅបួស

២ (ស)ក្បាលអូនទូលត្រៃយ៍ ដៃអូនកាន់ផ្កា បង្គំអក្ខរា អូនចារឆ្លាក់ឈ្មោះ

បទភ្លេងពិណពាទ្យ ប្រគុំស្រណោះ នាគអើយ!ទៅបួស មានកិន្នរចាំ

៣ (ប)សូរសៀងមាត់នាគ ផ្ញើពាក្យស្រណោះ ពាក្យក្រោយបង្អស់ ទុកជា

បណ្តាំ លាអូនសាងផ្នួស បួសរំដោះកម្ម សឹកមុនចូលឆ្នាំ មកដណ្តឹងស្រី

៤ (ស)ចង្ហាន់គ្រប់មុខ គ្របទុកបង្ការ..! បារីម្លូស្លា ផ្កាកាច់ថ្មីៗ ស្ករតែមានគ្រប់ ឆាន់យប់ឆាន់ថ្ងៃ ផ្គាប់ផ្គន់អ្នកថ្លៃ កុំបំភ្លេចអូន


ច្រៀងឡើងវិញ ៣ ដល់ ៤