Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ព្រាប សុវត្ថិ - កន្រឹម
(ស) តាមអើយៗតាម ប្រុសអើយ! តាមអើយៗតាម (២ដង)
តាំងពីខេត្ត កំពង់ចាម ប្រុសអើយ! តាមដល់កំពង់ធំ (២ដង)
(ប) បងតាមម្ល៉ឹងហើយ ស្រីអើយ! មិនអាណិតខ្ញុំ (២ដង) បងតាមក្រមុំ ស្រីអើយ! តាមសុំស្នេហា (២ដង)
(ស) ប្រុសឥតរបប ថ្លៃអើយ! កាន់តែដបស្រា (២ដង) តើក្រមុំស្រុកណា ថ្លៃអើយគេស្នេហាបងឯង (២ដង) ស្រវឹងម្តងៗ ប្រុសអើយឮតែយំក្ដែងៗ (២ដង)
(ប) យំតូចចិត្តខ្លួនឯង ព្រោះអីស្រីលែងស្រឡាញ់ (២ដង)
(ស) ក្នាញ់អើយៗក្នាញ់ ថ្លៃអើយ! ក្នាញ់អើយៗក្នាញ់ (២ដង) ខ្វះអីប្រុសស្រឡាញ់ ស្រាប់តែមកចាញ់ស្នេហ៍ប្រុសប្រមឹក (២ដង)
(ប) ឱ្យតែអូនស្នេហា ក្រវាត់ចោលស្រាលែងផឹក (២ដង)
(ស) បើបងភ្ញាក់រលឹក ទៅណាអូននឹកតែបងមួយ (២ដង)