Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ណយ វ៉ាន់ណេត និង ម៉េង កែវពេជ្ជតា - កន្រឹម
I- (ប) ឆាប់ឡើង ក្រមុំបងអើយ! ឆាប់ឡើង បងចាំរួយជើង វាឡើង ចុកអស់សរសៃ (២ដង) តែងខ្លួនយូរម្ល៉ឹង ព្រលឹងលោកអើយលោកស្រី គ្រាន់ តែ រាំ ស្គរដី អូនស្រីតែងខ្លួនមិនលែង អឺៗៗអឺយ។
II- (ស) រហ័សរហន់ ដូចមាន់រកពង អីនែ! ខ្តតហើយអតផង លោកបង អន្ទះអន្ទែង រហ័សរហន់ដូចមាន់រកពង អីនែ! ខ្តតហើយអតផង លោកបង អន្ទះអន្ទែង ក្រមុំតែងខ្លួន គេលាបក្រមួន អ៊ីចឹងឯង លាបក្រែមម្សៅប្រេង ទឹកអប់តុបតែងបង្ហើយកិច្ច អេអឺៗៗអើយ។
III- (ប) ស្អាតណាស់ ម្ចាស់ថ្លៃអើយ! ស្អាតប្លែក មុខសដូចទេសឯក វាប្លែកតែ កខ្មៅបន្តិច ស្អាតណាស់ ម្ចាស់ថ្លៃអើយស្អាតប្លែក មុខសដូចទេសឯក វាប្លែក តែ កខ្មៅបន្តិច ។ (ស) គ្រាន់បើជាងបងឯង សក់ក្រញាញ់ទាបក្រញិច គេដើរទៅលិច កែវភ្នែក ក្រឡេកទៅឯជើង អឺៗៗអើយ។
IV- (ប) ភ្នែកបងស្រលៀង បើបងសុំនាងស្រឡាញ់ តើថាម៉េចវិញ ស្រឡាញ់ រឺទេកនយើង? ភ្នែកបងស្រលៀង បើបងសុំនាងស្រឡាញ់ តើថាម៉េចវិញ ស្រឡាញ់រឺទេកនយើង? (ស) ចាំហើយអកអំបុក ស្រណុកដៃ ស្រណុក ជើង ខំធ្វើការឡើង ក្រមុំមិនឆ្មើងនិងបងទេ អឺៗៗអើយ៕