Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ពាក់មី - កន្រឹម
I- ឱ្យប្រពន្ធស៊ីសៀងឱ្យស្រីនាងស៊ីដល់ស៊ុប ឱ្យតែព្រលប់ខ្ញុំនេះមិនចេះនៅ ផ្ទះ បាយលេបមិនចូលលេបចេះតែអួល ព្រោះបាយឆ្នាំងចាស់ បើបាយ ក្រៅផ្ទះសូម ប្រាប់ត្រង់ចុះ ស៊ីមិនឱ្យចាញ់ជ្រូក។
II- បើនិយាយរឿងស្រវឹងខ្ញុំតែងវង្វេងមិនដឹងអី ខ្លួនដេកនៅដីស្រមៃដូច ដេកលើពូក មនុស្សពីរបីនាក់មកដាស់មិនភ្ញាក់ ថាវាបានគុណជ្រូក មក ឈ្មុសអ៊ូកៗឱ្យខ្ញុំភ័យរត់ភ្លូកទឹកភ្លូកដី។
III-មិនមែនរត់ខ្លាចជ្រូកប៉ុន្តែខ្ញុំខ្លាចរឿងម្យ៉ាង ស្រវឹងដេកច្រងាង ខ្លាច ណាស់ ឡានរូឡូកិនដី ខ្ញុំខឹងខ្លាំងពេកស្ទុះវឹងទៅទះមុខជ្រូកបីដៃ ថ្ងៃនេះហេង អីម្ចាស់ ជ្រូកដឹកដៃចូលប៉ុស្តិ៍ប៉ូលីស។
IV- ម៉ែក្មេកឪក្មេកមកតាមសួរខ្ញុំដល់ប៉ុស្តិ៍ ម៉ែសួរត្រង់ចុះ កូនប្រុស កូនខុស រឿងអី? ខ្ញុំជោរបានចិត្ត ខំប្រឹងចំតិតស្រែកយំរនៀលដី កូនមិនទៅខុសអី ទះជ្រូកបីដៃព្រោះជ្រូកវាឈ្លើយ។
V- ឥឡូវទុក្ខធំប្រពន្ធមិនឱ្យចូលផ្ទះ លើកដៃសំពះម៉ែក្មេកក៏ធ្វើព្រងើយ បងថ្លៃប្អូនថ្លៃធ្លាប់ផឹករាល់ថ្ងៃក៏គេកន្តើយ អូយចប់បណ្ដោយបងឈប់ខូច ហើយណាម៉ែប្រពន្ធ៕