Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

កន្ទ្រឹមស្នេហា

ព្រាប សុវត្ថិ - កន្រឹម

  • 00:00  /  00:00
  • singer

I- រាំទៅ រាំទៅ រាំទៅ កន្ទ្រឹមស្នេហា នាងអើយ ប្រញាប់ឆាប់រ៉ា កន្ទ្រឹមស្នេហា រាំទាំងប្រុសស្រី ប្រយ័ត្នស្តាយក្រោយនាងណា យាយតា ថាឱ្យឃ្មាតខ្មី ទាំងមេម៉ាយ កូនពីរកូនបី អ្នករៀបការថ្មី លៃពេលរាំផង។

 

II- រាំផង រាំផង រាំផង កន្ទ្រឹមរីករាយ យើងរាំ តាមតាតាមយាយ កន្ទ្រឹមរីករាយ ទទួលប្អូនបង ត្រឡនតន ក្លែមទឹកត្នោតជូរ យូរៗក្លែមផង រាំផង រាំប្រហែស ប្រពន្ធកេះខ្នង អញ្ជើញលោកបងទៅរាំ ស្ងាត់ៗ។

 

III- មកនាង មកនាង មករាំ កន្ទ្រឹមដូនតា ឪម៉ែ ស្រុកស្រែចម្ការ គាត់ផ្តាំកូនថា អាវ៉ានែ! ប្រយ័ត្ន កន្ទ្រឹម ខ្មែរពីបុរាណ ត្រូវបានការពារម៉ឺងម៉ាត់ កូនចៅ ត្រូវ ប្រុង ប្រយ័ត្ន ការពារសម្បត្តិ វប្បធម៌ខេមរា 

 

IV- ញញឹម ញញឹម ញញឹម កន្ទ្រឹមពេញចិត្ត បើអ្នកមានគូស្នេហ៍ស្និទ្ធ រាំហើយ យល់ចិត្តឥតបែកសាវា ស្រឡាញ់គ្នាលុះ កោងខ្នង អូនបងឆ្លងដល់ យាយ តា ដោយសារកន្ទ្រឹម ស្នេហាធ្វើជាមេបា គូសង្សារសត្វ៕