Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សង្ស័យឆេះអ៊ីសេ

គ្រឿន & អេននី - កន្រឹម

  • 00:00  /  00:00
  • singer

I- () លោកបងជាងអើយ ជួយជួសជុលទូរទស្សន៍ខ្ញុំផង មើលៗទៅឆ្លង ស្រាប់តែភ្លឹបលែងឃើញអី ទើបតែទិញសោះ ទើបតែហែកស្រោមថ្មីៗ ចិត្តខ្ញុំសង្ស័យ សង្ស័យតែឆេះអ៊ីសេ។

 

II- () អ៊ីសេមួយហ្នឹង ហេតុអីក៏ឆាប់ឆេះម្ល៉េះ ស្រោមនៅថ្មីចែស មិនគួរ វាបែបនេះទេ ខ្ញុំហិតទៅឈ្ងៀម សង្ស័យឆេះអ៊ីសេដែរ បែបនេះទាល់តែ កុនកែដូរអ៊ីសេហ្នឹង។

 

III- () កុំទាន់តាមខ្ញុំ ខ្ញុំគ្រាន់តែស្មានលេងៗ យប់មិញមុនគេង ខ្ញុំដោតឌូ ខុសទេដឹង។

 

() មិនចេះតែដោត ប្រើឌូយបើដោតត្រូវដឹង រន្ធធំយ៉ាងហ្នឹង ឌូយតូចដោត ម្ដេច និងត្រូវ។

 

IV- () ខ្ញុំប្រាប់រឿងដោត រន្ឋហ្នឹងត្រូវនិងឌូយនេះ ដោតហើយរង្កៀក ឱ្យ ដល់ កន្លាក់ វាទៅ។

 

() អរគុណជួយប្រាប់ ឆែកអ៊ីសេមើលសិនទៅ ឱ្យដឹង ខុសត្រូវ ចាំជួយ ដោតឌូយតាមក្រោយ៕