Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

មេឃកំពង់ភ្លៀងហើយ

ហាក់ រីខត - ផប់

  • 00:00  /  00:00
  • singer

I - ធ្លាប់តែជាមនុស្ស មិនយល់ពីអត្ថន័យស្នេហ៍ ពេលមានអូនក្បែរ បងមិនចេះថែរក្សា ពេលបាត់បង់រូបជីវ៉ា ទើបបងដឹងថា រូបអូនពិតមានតម្លៃ។ 

 

II - មេឃប្រែងងឹត ក្នុងចិត្តកាន់តែគិតច្រើន តំណក់ភ្លៀងផ្តើម ឱ្យបងកាន់តែនឹកអូន ស្តាប់ទឹកភ្លៀងអង្រួនបេះដូង ថាបានមើលថែអូន តែគ្រប់យ៉ាងត្រឹមជាក្តីស្រមៃ។ 

 

ស្ពាន - ពេលភ្លៀងបងចាំ បានមានស្រស់កល្យាណ មានអូនក្បែរប្រាណ ប្រាប់បងថាអូនរងាណាស់ ប៉ុន្តែពេលនេះ គ្រប់យ៉ាងបានផ្ទុយស្រឡះ អ្វីៗប្តូរផ្លាស់ អូនចាក់ចេញលែងត្រលប់ហើយ។

 

R - មេឃកំពុងភ្លៀងហើយ អូនអើយតើរងាទេ គ្មានបងនៅក្បែរ តើមាសមេរងាទេថ្លៃ បងសែនបារម្ភ ចង់ដឹងតើអ្នកណាមួយ ដែលមើលថែស្រី

សង្សារចាស់ម្នាក់នេះបារម្ភថ្លៃពីចំងាយ។

 

ស្ពាន - អូនរងាខ្លាំងទេ នៅពេលដែលគ្មានបងនៅក្បែរ បានអ្នកណា Take Care នៅពេលដែលអូនឈឺម្ដងៗ៕