Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ឆ្នាំមុន

ព្រាប សុវត្ថិ - ផប់

  • 00:00  /  00:00
  • singer

» ឆ្នាំមុន បងបានជួបនិងអូនម្តង ច្រើនខែកន្លង បងខានបានជួបស្រីពៅ ទឹកភ្នែកសោកា រំពឹងអ្នកណាឥឡូវ បងចាំមើលផ្លូវបាត់សូន្យភ្លេចពាក្យសន្យា។

 

 » ឆ្នាំមុន បងបានជួបនិងអូនស្រី ពាក្យពេចន៍សំដី មានន័យក៏ផ្អែមពីរោះ តែក្នុងពេលនេះ ហេតុម្តេចក៏ប្រែក្រឡាស់ ភ្លេចស្នេហ៍យើងចាស់បាត់កាយភ្លេចទាំងសំដី។ 

 

យប់អើយយប់យន់ បងគន់មើលតែផ្លូវស្រី ក្នុងប្រាំពីររាត្រី បងសែនអាល័យស្នេហា យប់អើយយប់ស្ងាត់ បាត់សង្សារ ឲ្យខ្ញុំរំពឹងអ្នកណា បើចន្ទ្រាឃ្លាតឆ្ងាយ។

 

» អូនអើយ បងមិនអាចភ្លេចបានទេ ស្រស់កែវមាសមេ បងសែនស្នេហាពេកក្រៃ រំពឹងថាជួបថាជួបរាល់ពេលរាត្រី បងនឹកអាល័យ ដល់ស្រីពុំមានពេលភ្លេច៕