Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សាពូនមីដាដា - ផប់
I - យប់យន់ស្ងាត់ឈឹង សញ្ជឹងភ្នកនឹងមមៃ ស្រណោះអាល័យ ដល់ដីស្រុកស្រែចំការ នឹកពុកនឹកម៉ែ ធ្លាប់ថែថ្នាក់ថ្នមបុត្រភ្ងា មិនដឹងសុខទុក្ខយ៉ាងណា ចិត្តកូនសោកាឥតស្បើយ។
II - ទីក្រុងស្រស់ស្អាត សង្វាតផ្ញើខ្លួននឹងភ្លេង ព្យាយាមច្រៀងលក់សំឡេង ការងារកូនរកបានហើយ ស្អែកនេះទៅស្រុកជម្រាបម៉ែពុកឱ្យលោកបានស្បើយយើងលែងលំបាកទៀតហើយ ពុកអើយម៉ែអើយឈប់ភ័យ។
R - ធ្លាប់ស្ដាប់ភ្លេង ពុកតែងបែបបទស្រុកស្រែ ធ្លាប់គេងកើយលើភ្លៅម៉ែ បំពេកូនរាល់រាត្រី ឥឡូវកូនធំ ដោយគុណទឹកដោះម៉ែថ្លៃ សូមលោកទាំងពីកុំភ័យ កូនសូមធានារក្សា។
III - ពុកអើយម៉ែអើយ បទនេះកូនច្រៀងជូនស្ដាប់ បទភ្លេងទំនុក សាស័ព្ទ ស្ដែងពីទឹកចិត្តស្នេហា ជាអ្នកចម្រៀងខំច្រៀង គួរនិងហ្គីតា រកប្រាក់ជួយជ្រោងគ្រួសារ ជួយពុកជួយម៉ែឱ្យស្បើយ៕