Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

បង្ខំចិត្តបែក

នីកូ និង អេនជេឡា - ផប់

  • 00:00  /  00:00
  • singer

I- - ស្មោះធ្វើអ្វីបើគង់តែបែកគ្នា? ទុកពេលឱ្យអូនស្នេហ៍គេ មនុស្សដូចបងខ្លាចមិនអាចស្ម័គ្រស្មោះ ប្រាប់ទៅចុះ បងទុកឱកាសឱ្យស្រី។

- បងគិតងាយ តែអូនពិបាកធ្វើ បេះដូងអូនដើររកស្ងួន អូនដឹងច្បាស់ថាបងគ្មានជំនឿស្នេហ៍អូន។

 

II- - មិនចង់ឱ្យអូនជឿជាក់ មិនចង់ឱ្យអូនឈឺចាប់ខ្លាំង ព្រោះបងដឹងថាព្រលឹងមានអ្នកខ្វល់។

- ខ្វល់ប៉ុណ្ណាអូនមិនគិត ព្រោះក្នុងចិត្តអូនមានបង គ្មានបំណង ដកបងពីបេះដូង។

 

R. - បងមានអ្វីឱ្យអូនស្មោះ? បើបេះដូងបងធ្លុះធ្លាយហើយ ត្រឡប់ក្រោយ បងចង់ឱ្យអូនមានថ្មីចុះ។

- អូនមិនទុករូបបងចោល បេះដូងអូនដើរតាមរៀមរ៉ា គ្មានអ្នកណាមកជំនួសបាន៕