Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចិញ្ចៀនផ្កាស្មៅ

ដួង វីរៈសិទ្ធ - ផប់

  • 00:00  /  00:00
  • singer

I- រៀបការចុះអូនកុំខ្វល់ពីបង ព្រោះរឿងកន្លងអូនបងត្រឹមជាសង្សារយើងមាននិស្ស័យ តែរូបបងគ្មានវាសនា បានថ្នមបានថែជីវាដូចក្តីប្រាថ្នាណាថ្លៃ។

 

II- សូមមេឃជួយភ្លៀងជន់លិចវាលស្រែ ឱ្យលុបដានស្នេហាដែលក្បត់ពាក្យសម្តី ទីធ្លាប់សន្យាម្ដេចអ្នកមិនជួយឃាត់ស្រីបែរជាហៅបងចងដៃចង់ឃើញបងក្ស័យថ្ងៃការមែនទេ។

 

R- ញញឹមពេលនេះគឺលាយឡំនឹងទឹកភ្នែក ឱរាស្ទើរបែកត្រូវចែកអូនឱ្យទៅគេដូចខ្វះបេះដូង ត្រូវផ្ទេរអូនឱ្យគេថ្នមថែ សុខចិត្តខាំមាត់ទ្រាំឈឺឥតល្ហែ ឱ្យតែអូនបានក្ដីសុខ។

 

III- ប្រុសស្មោះស្រុកស្រែសូមជូនពរអូន ឱ្យគេនឹងស្ងួនជួបជួនលុះចាស់សក់ស្កូវចិញ្ចៀនត្បូងពេជ្រខុសឆ្ងាយចិញ្ចៀនផ្កាស្មៅតែចង់សុំចិត្តពាលពៅ ពេល អូនទៅកុំភ្លេចស្រុកស្រែ៕