Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

នឹក

ម៉េង កែវពេជ្ជតា - ផប់

  • 00:00  /  00:00
  • singer

I - អូននឹកបង ខ្លាំងណាស់ តើពេលនេះបងកំពុងធ្វើអ្វី? ស្តាប់បទ ចម្រៀង ឱ្យអូននឹងដល់ចរណៃ វាចាប្រាប់ស្រី ថាចង់នៅក្បែរ។

 

II - មេឃស្រទំខៀវខ្ចី សូរតន្រ្តីប្រគំបំពេ ផ្លូវវែងអន្លាយ ឆោមឆាយអ្នកចាំបានទេ? ចម្រៀងសុំស្នេហ៍ ស្តាប់ជាមួយគ្នា។

 

R - អូនសែននឹក នឹកបងណាស់ ម្ចាស់ស្នេហ៍ នឹកអូនទេជីវ៉ា? គ្មានរូបបង ចម្រៀងគ្មានខ្លឹមសារ អូនខ្លោចផ្សា អាណិតខ្លួន។

 

III - វិលវិញមកម្ចាស់ចិត្ត មួយជីវិត គិតទៅតែស្ងួន មានតែបងមួយ ជួយរំដោះទុក្ខស្នេហ៍អូន ផ្កាលែងស្រពោន លុះបងវិលវិញ៕