Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចាញ់ស្នេហ៍អូន

ឈឿន ឧត្តម - ផប់

  • 00:00  /  00:00
  • singer

I- សុភាពនារី ដែលខ្ញុំប្រទះ អូនស្អាតខ្លាំងណាស់ ប្រៀបបាននឹងទេពធីតា ឫកពាសមរម្យ មានម៉ែមានឪរក្សា ឃើញភ្លាមចាប់ចិត្តស្នេហា     បុប្ផាក្រពុំលើទង។

 

II- បងអ្នកចម្រៀងផ្ញើសៀងតន្ត្រី ធ្លាប់ឈ្នះចិត្តស្រី ហេតុអ្វីមកចាញ់ស្នេហ៍អូន ដូចមន្តសណ្តំ និងព្រួញបាញ់ចំបេះដូង ជួយព្យាបាលផងមាសស្ងួន ឬអូនចង់ឱ្យបងស្លាប់។

 

R- សុំសួរត្រង់ៗ មានគូឬទំនេរ ដាច់ចិត្តហ៊ានសួរមាសមេ តើស្នេហ៍អូនឆ្លើយយ៉ាងណា ចូលស្តីថ្ងៃស្អែក បើអូននៅគ្មានអ្នកណា ច្បាប់ខ្មែរពីដូនតា រក្សាកិត្តិយសជូនថ្លៃ។

 

III- ចម្រៀងបទនេះសូមផ្ញើជូនស្រី បើឮសម្តី ប្រណីមកមើលconcert វេលាថ្ងៃនេះ សារភាពឱ្យបានអស់ចិត្ត បើសិននួននាងអាណិត ជីវិតបងពិតមានន័យ.....