Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - ផប់
១) ខ្យល់អើយ ខ្យល់ធ្លាក់់ ត្រជាក់កាយា ខ្យល់ជលសារ ខ្យល់ វាសនាខ្ញុំ
ពេលណា ដួងចិត្ត កើតវិបត្តិធំ ខ្យល់បានជួយខ្ញុំ អោយស្បើយ
២) ខ្យល់អើយ ខ្យល់ផាត់ កម្ចាត់ទុក្ខា អង្អែលឱរ៉ា អោយបាន ល្ហែល្ហើយ
ជាតិនេះ បើស្លាប់ ក៏មិន ភ្លេចឡើយ ខ្យល់អើយ ចូរចាំសម្តី
៣) ខ្យល់អើយ ខ្យល់ទន្លេ ចន្ទទេរ ទាបទៅ ខ្ញុំនៅ មិនដាច់ អាល័យ នៅស្រូប
ស្រង់ខ្យល់ កណ្តាលរាត្រី នឹកស្រី ជាគូបណ្តូលស្នេហ៏
៤) ខ្យល់អើយ ខ្យល់ខ្ញុំ កុំឡើយ លែងបក់ នាំអោយ មានល្អក់ ក្នុងចិត្ត ឥតល្ហែ
ឱ! ខ្យល់ទន្លេ ខ្ញុំមិនរេស្នេហ៍ ខ្ញុំសូម ថ្នមថែ លុះក្ស័យ...
៥) ខ្យល់អើយ ខ្យល់ទន្លេ ចន្ទទេរ ទាបទៅ ខ្ញុំនៅ មិនដាច់ អាល័យ នៅស្រូប ស្រង់ខ្យល់ កណ្តាលរាត្រី នឹកស្រីជាគូបណ្តូលស្នេហ៍
៦) ខ្យល់អើយ ខ្យល់ខ្ញុំ កុំឡើយ លែងបក់ នាំអោយ មានល្អក់ ក្នុងចិត្ត ឥតល្ហែ
ឱ! ខ្យល់ទន្លេ ខ្ញុំមិនរេស្នេហ៏ ខ្ញុំសូម ថ្នមថែ លុះក្ស័យ...