Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ព្រាប សុវត្ថិ - ផប់
I. ភ្លៀងធ្លាក់ដើមឆ្នាំ ស្រោចជោគជាំវាលស្រែ កង្កែបក្អាត់យំអែ ៗ ធម្មជាតិប្រែពណ៌ ស្រស់ថ្លា ត្រួយម្អមលាស់ថ្មី ឃើញស្រែនឹកស្រី ជីវ៉ា ស្នាមស្នេហ៍ក្រោមដួងចន្ទ្រា ក្លិនជាប់នាសាម្អមស្រែដួងចិត្ត។
II. ភ្លៀងធ្លាក់ដើមឆ្នាំ បងច្រៀងចាំខ្វើយៗ នឹកណាស់ម្អមស្រែបងអើយ ម្ដេចអូនចោលស្រែស្នេហ៍ស្និទ្ធ ដីថ្មីទីក្រុងធ្វើឱ្យអូនលង់ ផ្លាស់ចិត្ត ភ្លេចស្នេហ៍ធ្លាប់ស្មោះ នែបនិត្យ ដីធ្លាប់អាណិតថ្នាក់ថ្នមស្នេហា។
R - ឱ! បេះដូងអើយ បៀមជាប់តែទុក្ខ ចិត្តខ្វល់មិនសុខ នៅនឹករលឹកម្អមស្រែបុប្ផា ធ្លាប់ដុះដីស្រែ ផ្លាស់ទៅដីក្រុង តើប្រែយ៉ាងណា ខ្លាចផុងលង់ខកអាត្មា បង្ខំឱ្យផ្កា រីករោយរាយ។
III. ភ្លៀងធ្លាក់ដើមឆ្នាំរៀមច្រៀងផ្តាំតាមទឹក សូមអ្នកជួយនាំចិត្តនឹក បណ្ដាំដីស្រែស្រុកឆ្ងាយ ទោះម្អមខ្សោះក្លិន ត្រូវគេរំខានចិត្តកាយ បងនៅទទួលមិនស្តាយ រង់ចាំឆោមឆាយម្អមស្រែបងអើយ៕