Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សៅ ឧត្ដម - ផប់
I- ពេលនឹកដល់សង្សារចាស់ ចង់យំ គ្រាមួយដែលមានរូបម៉ុម នៅក្បែរ ទុកអូនជាស្រីលេងសើច មិនថែ បណ្តោយឱ្យអូនដកស្នេហ៍ ចេញពីបងតាមចិត្ត។
II- វេលាចេះតែកន្លង ផុតទៅ បងបានបែកគ្នាពីពៅ រៀងខ្លួន បងក៏ទៅមានអ្នកថ្មី មុនស្ងួន ចៃដន្យថ្ងៃនេះជួបអូន រៀបរាប់ទាំងទឹកភ្នែក។
R- អូនថាប៉ុន្មានឆ្នាំនេះ អូននៅតែចាំបង ទោះបងខុសពាន់ដង ក៏អូននៅស្នេហ៍រៀមរ៉ា អូនថាប៉ុន្មានឆ្នាំនេះ អូនមិនមានអ្នកណា អ្នកក្បែរអូនមានតែភាពឯកា កំដរជីវ៉ាចាំបង។
III- ហេតុអ្វីមិនព្រមស្អប់បង ព្រលឹង ហេតុអ្វីអូនស្រក់ទឹកភ្នែកយ៉ាងហ្នឹង បើមិនបានជួបមាសមេ ពេលហ្នឹង បងរឹតតែនៅមិនដឹង ថាអូននៅតែស្មោះ៕