Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ខេមរៈ សិរីមន្ត - ផប់
I - គ្រាន់តែសន្មត់រន្ធត់វិញ្ញាណ ចិត្តរៀមទន់ភ្លាមបៀមទុក្ខរីងរៃ បើជាការពិត ដួងចិត្តបងត្រូវឃ្លាតថ្លៃ ជីវិតពិតរស់គ្មានន័យអ្វី? បងពិតនឹងក្ស័យមិនខាន។
II - ព្រោះស្នេហ៍ភុំផានច្រានកប់ហឫទ័យ ភក្ដីជូនថ្លៃគ្មានអ្វីហាមបាន អរគុណវេលា បណ្តាលឱ្យជួបកល្យាណ ពីមិត្តខិតទៅរួមប្រាណ ឃ្លាតមួយជំហានក៏ភ័យ។
R - មិនអាចខ្វះថ្លៃ ហឫទ័យសូមសារភាព រៀមទូរស័ព្ទ លើកយឺតក៏តូចចិត្តក្រៃ ស្និទ្ធស្នាលដល់ធ្លាប់ មិនចង់នឹងស្តាប់ពាក្យឃ្លាតឡើយស្រី អង្វរកុំចិត្តអប្រិយ ប្រល័យដោយក្តីឃ្លាតប្រាណ។
III - អ្វីដែលឆ្គាំឆ្គងកន្លងនោះណា ឫស្យាប៉ុណ្ណាទើបអូនប្រកាន់ បើអូនជូរចត់ ខឹងក្រោធកុំយូរកល្យាណ បេះដូងគ្មានអូនមិនបាន នឹងក្ស័យចាកឋានហើយមុំ៕