Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

គោះទ្វាបេះដូង

ព្រាប សុវត្ថិ - ផប់

  • 00:00  /  00:00
  • singer

I- ចិត្តច្របល់ សែនខ្វល់ខុសពីធម្មតា ធ្លាប់រីករាយប្រែមកសោកា កំព្រាកណ្ដោចកណ្ដែង តើមកពីអ្វី កែច្នៃឱ្យចំបែង អង្គុយគិតតែឯង សូមថ្លែងស្តីប្រាប់រាត្រី។

 

II- ទ្វារបេះដូង ដំបូងគិតបិទឱ្យជិត តែយូរទៅដូចជាងងឹត ក្រៀមស្វិតឥតមានរស្មី ដូចមេឃខ្លះផ្កាយ រស់ឆ្ងាយពីភពផែនដី បានយល់ភ័ក្រ្ដស្រីថ្លៃ ហឫទ័យប្រួលប្រែស្នេហា។

 

R- ជួបបានម្តង ក្នុងចិត្តបងប្តូរផ្លាស់ ដូចចង់មានម្ចាស់ មកផ្សះផ្សាឱរា គោះទ្វារបេះដូង បំណងសុំក្តីមេត្តា ព្យាបាលភាពឯកា ជីវ៉ាដែលរៀមជួបម្ដង។

 

III- ផ្កាក្នុងចិត្ត គេងគិតហាក់មាននិស្ស័យ បើបងពិតជាគូពិសី ជួបស្រីរួមជាគូគ្រង យកចិត្តភក្តី មកច្នៃគោះទ្វារបេះដូង សូមថ្នមផ្កាមួយទង នួនល្អងអូនយល់ម្ដេចទៅ?