Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ីសាមុត & រ៉ន - រាំវង់
(ប) ស្រអែមខៀវខ្ចី តើស្រីឈ្មោះអ្វីព្រលឹង បងសួរចង់ដឹង និងសូមជាគូវាសនា ស្រីស្រស់ថ្ពាល់ខួច លួចចោលកន្ទុយនេត្រា បាញ់ព្រួញ ស្នេហាឆ្លុះឱរាខ្ញុំ
(ស) អូនឈ្មោះផល្លា ជាផ្កាកំពុងក្រពុំ តាំងពីតូចដល់ធំ នែ៎! ឈ្មោះខ្ញុំ មិនដែលប្រាប់ញាតិ
(ប) អត់ជឿ!
(ស) ធុញប្រុសសម័យ ស្គាល់ឈ្មោះ ចង់ស្គាល់ផ្ទះទៀត ចុះគេដើរព្រោង ព្រាត ម៉េចមិនសួរគេផង
(ប) ស្រអែមផល្លា ល្អមុខ ល្អរាង ល្អខ្នង
(ស) ជួបមុខគ្នាម្ដង បងជោរ សរសើរអូនស្រី
(ប) ស្រឡាញ់បងទៅ បងជាមេស្រុកភូមិថ្មី
(ស) ហ៊ឹស! មេស្រុកកូនបី ប្រពន្ធកាចណាស់
(ប) អត់កាចទេអូន! ៕