Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សេរីសុទ្ធា &ស៊ីសាមុត - សារ៉ាវ៉ាន់
I- (ស) អំបុកស្រូវថ្មី ស្រីសម្រាំងទុក ផ្លែឈើគ្រប់មុខ ទុកយកទៅភ្ជុំ បងចាំជួបអូននៅវត្តឯកភ្នំ កន្លែងជួបជុំក្រោមដើមពោធិ៍ជ្រៃ។
II- (ប) អូនជាអ្នកមាន ស្លៀកខៀនស៊ីដែក ពាក់អាវត្រួយចេក សក់ក្រងថ្មីៗ បុប្ផាដូនទាវបងសូមថ្នមបី អូនល្អលើសស្រីក្រុងបាត់ដំបង
R- (ស) អូនពូនភ្នំខ្សាច់ (ប) បងដើរកាត់ផ្កា
(រ) យកមកបូជា អុជធូបបន់ផ្សង
(ស) ជាតិនេះសុំជួប (ប) តែស្រស់នួនល្អង
(រ) ព្រះអើយជួយផង កុំមើលបំណាំ។
III- (ប) ចិត្តបងជាប់ស្នេហ៍តែបុប្ផាមួយ (ស)ទ្រូងអូនធ្លាប់ព្រួយរាប់ខែ រាប់ឆ្នាំ
(រ) សង្កាត់ពាមឯកជួយកត់ចំណាំ ស្នេហ៍ខ្ញុំស្នេហ៍ចាំ ជួបគ្នាជាគូ៕