Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ក្រៅពីរូបអូនបងមិនស្ម័គ្រទេ

ស៊ិន ស៊ីសាមុត - មិនស្គាល់

  • 00:00  /  00:00
  • singer

១ ក្រៅពីរូបអូន​ បងមិនស្ម័គ្រទេ ស៊ូនៅទំនេរ អស់មួយជីវិត 

បើមិនអាណិត បងពិតជាកំព្រា កំព្រា!​ ម្នាក់ឯង! ម្នាក់ឯង!​ ចម្បែងដួងចិត្ត។

២ ក្រៅពីរូបពៅ មិនត្រូវការទេ! គ្មានពេលទំនេរ នឹកតែវរមិត្ត!

បើ​អូនប្រកែក ប្រហែលបងស្លាប់ពិត! ស្លាប់ពិត! (ទោះយូរៗ) មិនគិតទេស្រី។

បន្ទរ តើអូនដឹងឬទេ ណាព្រលឹងមាសស្នេហ៍? បងគេង រំពឹង​ (ចាំទទួលតែចរណៃ) 

ស្រីថ្លៃកុំបំភ្លេច បំភ្លេចនូវស្នេហ៍ កុំឲ្យទ្រូងបងរីងរៃ! រីងរៃ! ដោយសារក្តីស្នេហ៍។

៣ ក្រៅពីរូបអូន មិនខ្ចីស្រណោះ ចំពោះស្រីស្រស់ ស្មោះឥតកែប្រែ

សូមអូនកុំឆ្លើយ កុំឆ្លើយថាទេ!ថាទេ! (ឲ្យព្រួយៗ) ណា! ត្រួយជីវិតបង។

(ណាត្រួយជីវិតបង ជីវិតបង ជីវិត......បង (ពីរដង))