Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ីសាមុត & រ៉ន - មិនស្គាល់
ប- ឱអស់អញអ្ហើយ អាអឺអឺងអើយ រស់ក្នុងព្រៃអើយៗ មានតែបក្សីអើយ
អាអឺអឺងអើយ សត្វជាគ្នា បណ្តែតក្បូនលេង អាអឺអឺងអើយ តាមគង្គារអើយៗ
រុក្ខជាតិនានាអើយ អាអឺអឺងអើយ មានផ្លែផ្កា
ស- ឱអ្នកចំរៀង អាអឺអឺងអើយ សៀងពិរោះអើយៗ ឲ្យខ្ញុំស្រណោះអើយ
អាអឺអឺងអើយ ជាប់ចិន្តា តើម្ចាស់សម្លេង អាអឺអឺងអើយ ល្អយ៉ាងណាៗ
ឱ្យខ្ញុំស្នេហា អាអឺអឺងអើយ អ្នកថ្លើមថ្លៃ
ប- មែនហើយខ្ញុំច្រៀង អាអឺអឺងអើយ ពិរោះពិតអើយៗ តែគ្មានគេស្និទ្ធអើយ
អាអឺអឺងអើយ ទេចរណៃ ព្រោះខ្ញុំជាមនុស្ស អាអឺអឺងអើយ រស់ក្នុងព្រៃអើយៗ
ស- មិនថ្វីគង់អូនអើយ អាអឺអឺងអើយ ពេញចិត្តបានអើយ
ប- ហេតុតែវាសនា អាអឺអឺងអើយ ទេវតាជួយៗ
ស- ចំពោះបងមួយ អាអឺអឺងអើយ អូនផ្ញើប្រាណ
ប+ស- នេះគឺសំណាង អាអឺអឹងអើយ ជួយឱ្យបានអើយៗ ជួបនឹងកល្យាណ
អាអឺអឺងអើយ ដូចបំណង។