Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ក្រោមមេឃលើដី

ស៊ិន ស៊ីសាមុត - មិនស្គាល់

  • 00:00  /  00:00
  • singer

ក្រោមមេឃលើដី មានតែស្រីមួយ ដែលជាជំនួយ នៃរឿងជីវិត 

ខ្លួនអូនស្នេហ៍អូន ជាទឹកអម្រឹត ជួយប្រោះជីវិតឲ្យមានដង្ហើម

មច្ឆារស់បាន អាស្រ័យគង្គា រុក្ខជាតិនានា អាស្រ័យសន្សើម 

រូបបងរស់បាន អាស្រ័យថ្លៃថ្លើម ជួយជាដង្ហើម ផ្សើមរឿងសង្ខារ។

បន្ទរ ក្នុងលោកនេះណា កល្យាណ គ្មានអ្វីសំខាន់ ដល់បងឡើយណា

មានតែអូនមួយ ជាត្រួយនេត្រា ដែលរៀមប្រាថ្នា ជាគូលុះក្ស័យ។

ទោះជាផែនដី រលាយសោះសូន្យ ស្នេហ៍បងនិងអូន​ មិនសូន្យទេថ្លៃ 

ស្នេហ៍រស់គង់វង្ស រុងរឿងរាល់ថ្ងៃ គ្មានអ្វីប្រល័យ ស្នេហ៍យើងបានឡើយ៕