Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - មិនស្គាល់
I- នឹកឃើញផ្កាក្ទម្ព ឃ្មុំសូមស្គាល់ក្លិន អើយ!អើយស្គាល់ក្លិន កេសរសុបិន្ត ស្រូបស្រង់មាសឆ្អិន មិនស្កប់ចិន្ដា ម្លប់ជ្រៃជ្រួតជ្រាប ទន់ទាបសូរិយា សូមយកកេសា ក្រាលក្រោមរុក្ខា ស្ដាប់ភ្លេងជីវិត...
II- រូបបងខ្វាក់ភ្នែក គ្រាប់បែកខ្ទាតចូល អើយ!អើយខ្ទាតចូល ជួបកែវបណ្ដូល ផ្កាទោលដុះទើរ លើមែកដួងចិត្ត លោកីយ៍ល្វីតចត់ ក្លាយជាផ្អែមស្អិត ទឹកមន្តអម្រឹត រៀមផ្ដិតជូនស្រី ក្នុងរាត្រីកាល...
R- ឱ!ក្ដីសង្ឃឹម ឱ!ភ្លៀងរលឹម ផ្ទៃមេឃទទឹម សូមជួយឈឺឆ្អាល លោហិតភក្ដីធ្ងន់មិនមែនស្រាល ស្រក់លើកម្រាល ដែលក្រាលសម្រាប់ ក្រាបសូមពរជ័យ
III- ផ្កាក្ទម្ពយំសោក បោកខ្លួនក្នុងបឹង អើយ!អើយក្នុងបឹង អង្វររំពឹង ផ្ញើពាក្យតាមជ្រឹង ហើរជ្រែករាត្រី ទៅប្រាប់ប្រុសណា ចិន្ដាប្រណី ដកយកផ្កាព្រៃ ទៅដាំជាថ្មីក្នុង វិមានសួគ៌...