Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សេរីសុទ្ធា &ស៊ីសាមុត - មិនស្គាល់
១ {ប} ក្រោមមេឃពណ៌ខៀវ យើងជិះទូកលេង {ស} ហូៗៗៗៗៗៗៗ
{ប} កំសាន្តប្រលែង នឹងអស់ធម្មជាតិ
{ស} ហូៗៗៗៗៗៗៗ
{ប} បែកអូន១ថ្ងៃ ទ្រូងបងចង្អៀត ចិត្តមិនចង់ឃ្លាត ឆ្ងាយពីស្រស់ស្រី ។
២ {ស} អូនគេងមិនលក់ បើអត់រូបបង {ប} ហូៗៗៗៗៗៗៗ
{ស} ពេលយប់ម្តងៗ បន់ឲ្យតែថ្ងៃ
{ប}
ហូៗៗៗៗៗៗៗ
{ស} គេងនៅម្នាក់ឯង អូនតែងស្រមៃ ឃើញភ័ក្រ្តប្រុសថ្លៃ ជាប់នឹងនេត្រា
បន្ទរ {ប} បេះដូងបងលោត ជាចង្វាក់ភ្លេង ចិត្តបងចម្បែង ក្រែងគ្មានវាសនា នឹងបាននែបនិត្យ ផ្ទាប់ជិតឱរ៉ា
ព្រោះអីគ្រួសារ បងអ្នកក្រក្រី។
៣ {ស} ស្នេហ៍អូនស្មោះអស់ពីដួងចិត្ត ស្នេហ៍អូនស្នេហ៍ពិត គឺស្នេហ៍មានន័យ
{ប} ស្នេហ៍បងក៏ជា ស្នេហ៍ស្មោះភក្តី សូមអូនប្រណី ដល់ក្តីស្នេហ៍បង។
៤ {ស/ប} គ្មានអ្វីធំជាងស្នេហា ស្នេហាស្មោះស្ម័គ្រចិន្តា យើងទាំងពីរពង្ស ស្នេហា! ស្នេហា! ស្នេហ៍ជាគូគ្រង
ស្នេហ៍អូននិងបង គ្មានថ្ងៃព្រាត់សោះ៕